តាមដានភាពយន្តគ្រប់ប៉ុស្តិ

Monday, March 27, 2017

ត្រូវ​ដឹង​អ្វីខ្លះ​ដើម្បី​លក់ទំនិញ​តាមរយៈ Internet ?

ត្រូវ​ដឹង​អ្វីខ្លះ​ដើម្បី​លក់ទំនិញ​តាមរយៈ Internet ?

ដកស្រង់ពី http://www.moringacam.com
សម័យ​បច្ចុប្បន្ន​នេះ​ការរក​ប្រាក់​តាម​អិន​ថឺ​រ​ណិ​ត បាន​ក្លាយជា​រឿង​មួយ​សាមញ្ញ​ទៅហើយ វា​មិនមែន​ជា​រឿង​មួយ​ហួស​ពី​ក្តី​ស្រមៃ​ដូចជា​ពេល​មុន​ឡើយ ។ អ្នកខ្លះ​បាន​បង្កើត​វេបសាយ​ដើម្បី​លក់ សៀវភៅ ខ្លះ​ទៀត​ផ្តល់ព័ត៌មាន និង​មាន​ច្រើន​ទៀត លក់ទំនិញ​ផ្ទាល់ខ្លួន ឬ​ទំនិញ​ទិញ​ត​ពី​គេ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​នៅត្រង់​ការទទួលប្រាក់​ពី​អ្នកទិញ តើ​យើង​អាច​ទទួលយក​ប្រាក់​ពី​គេ​ដោយ​វិធី​ណា ? បញ្ហា​នេះ​គឺជា​ចំណោទ​មួយ​សម្រាប់​អ្នក​ដែល​រស់​នៅ​ក្រៅ​ពី​សហរដ្ឋ​អាមេរិក អង់គ្លេស ឬ​កាណាដា ។ នៅក្នុង​ប្រទេស​ទាំងនោះ ការទូទាត់​លុយកាក់​ត្រូវបាន​ធ្វើឡើង​ដោយ​វិធី​ច្រើនយ៉ាង និង​មាន​ភាពទូលំទូលាយ​ជាង​នៅ​ប្រទេស​ដទៃ នេះ​ក៏​ព្រោះតែ​មូលដ្ឋាន​ចម្បង​នៃ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​ប្រាក់​ច្រើន​មាន​ទីតាំង​នៅក្នុង​ប្រទេស​ទាំងនេះ ។​ ​​យើង​គ្រប់គ្នា​ដឹង​ហើយ​ថា ការទិញ​ទំនិញ ដោយ​ផ្ទាល់​នៅ​តាម​កន្លែង​នានា​ត្រូវបាន​ទូទាត់​ដោយ​សាច់ប្រាក់​ភ្លាមៗ ឬ តាមរយៈ​ប័ណ្ណ​ទូទាត់​លុយ​របស់​ធនាគារ សែ​ក និង​តាមរយៈ​ប័ណ្ណឥណទាន​ធនាគារ ប៉ុន្តែ​ការលក់ដូរ​តាមរយៈ​អ៊ិនថឺណិ​ត គឺជា​រឿង​មួយ​ដោយឡែក និង​ប្រថុយ​ជាមួយ​ការ​ក្លែងបន្លំ​ច្រើនជាង ។ ដោយ​មិន​គិត​ថា​យើង​លក់​អ្វី ឬ​ផ្តល់​អ្វី​ដើម្បី​លុយ​នោះ​ឡើយ យើង​ត្រូវ​ដឹង​ពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​បែប​អន្តរជាតិ​ជាមុនសិន មុនពេល​ចាប់ផ្តើម​លក់​ទំនិញ​តាមរយៈ​ប្រព័ន្ធ Internet ។ នៅក្នុង​ប្រទេស​យើង​មិន​មាន​ប្រព័ន្ធ​ទូទាត់​បែបនេះ​ទេ ហើយ​ក៏​គ្មាន​ក្រុមហ៊ុន​អន្តរជាតិ​ណាមួយ​ធ្វើ​រឿង​នេះ​នៅក្នុង​ប្រទេស​យើង​នៅ​ឡើយ​ដែរ ហេតុ​នេះ​យើង​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ប្រព័ន្ធ​ទូទាត់​លុយ​របស់​ក្រុមហ៊ុន​ណា​មួយ​នៅ​បរទេស ជាពិសេស​គឺ នៅ​អាមេរិក និង​អង់គ្លេស ។​

​មុន​នឹង​យើង​ទទួលយក​សេវា​ទូទាត់​លុយ​ណាមួយ យើង​ត្រូវ​ដឹង​ពី​ពាក្យ និង​ន័យ​មួយចំនួន​របស់​វា​ជាមុនសិន។​ ខាងក្រោម​នេះ​គឺជា​ពាក្យ​មួយចំនួន​ដែល​គេ​ប្រើ:
​​1- Merchant Account
​​2- E-commerce
​​3- Shopping Cart
​​4- Afilliate Program
5- worldpay :

1- Merchant Account :
​​ពាក្យ​នេះ​ត្រូវបាន​គេ​ប្រើ​សម្រាប់​សំដៅ​ចំ​ពោះ ក្រុមហ៊ុន​ដែល​រក្សាទុក​ប្រាក់​ទូទាត់​របស់​យើង មុនពេល​គេ​ផ្ញើ​មក​យើង តាមរយៈ​ការបញ្ជូន​ចូល​ផ្ទាល់​ទៅក្នុង​គណនេយ្យ​របស់​យើង ឬ​ផ្ញើ​ជា​សែក (​ជម្រើស​) ក្រុមហ៊ុន​បែប​នេះ​គេ​ទទួលយក​លុយ​ដែល​លក់​បានរ​បស់​យើង​មក​ទុក​ក្នុង​ធនាគារ​របស់​គេ បន្ទាប់មក​នៅ​ពេល​ចំនួន​លុយ​របស់​យើង​ឡើង​ដល់​ចំនួន​សំណូមពរ (​ចំនួន​ទឹកប្រាក់​ដែល​យើង​បាន​កំណត់​តាម​សំណូមពរ​) ឧទាហរណ៍​ថា យើង​សំណូមពរ​ឲ្យគេ​ផ្ញើចូល​គណនេយ្យ​យើង​នៅពេល​លុយ​នោះ​ឡើង​ដល់​ចំនួន ១០០០ ដុល្លារ ដូច្នេះ បន្ទាប់​ពី​ការលក់​របស់​យើង​បាន​ដល់​ចំនួន​នេះ ក្រុមហ៊ុន​ដែល​រ៉ាប់រង​ផ្នែក Merchant Account គេ​នឹង​បញ្ជូន​លុយ​នោះ​ចូល​ធនាគារ​របស់​យើង និង​ចូល​ក្នុង​គណនេយ្យ​យើង​ភ្លាម​ដែរ ។​

2- E-commerce
​​E-commerce គឺជា​សេវា​ទូទាត់​ប្រាក់​មួយ​មាន​ភាពទូលំទូលាយ និង​ត្រូវបាន​គេ​អនុវត្តន៍​ដោយ​វិធី​ច្រើនយ៉ាង និង​ខុសៗ​គ្នា ក្រុមហ៊ុន​ខ្លះ​មាន​បទ​បញ្ញតិ្ត​យ៉ាង​តឹងតែង ក្រុមហ៊ុន​ខ្លះ​មាន​ភាព​ធូរ​មិនសូវ​ជា​តឹងតែង​ពេក ។​
​​- ក្រុមហ៊ុន​មួយចំនួន​ដូចជា Worldpay, Google check out, PayPal មាន​ការតឹងតែង ដោយ​អ្នកប្រើប្រាស់​សេវា​របស់​គេ​ចាំបាច់​ត្រូវ​មាន​ទីតាំង​នៅក្នុង​ប្រទេស​ដែល​គេ​បានកំណត់​
​​- 2CO (2 Check Out) គឺជា​ក្រុមហ៊ុន​តែមួយគត់​ដែល​មាន​ភាពទូលំទូលាយ អាច​ឲ្យ​អ្នកប្រើ​សេវា​របស់​គេ​ស្ថិតនៅ​ក្រៅ​ប្រទេស​អាមេរិក រួម​ទាំង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ អាច​ប្រើ​សេវា​របស់​គេ​បាន ។ ក្រុមហ៊ុន​នេះ​ត្រូវបាន​គេ​ប្រើ​ច្រើន​ដើម្បី​ផ្តល់​សេវា​ទូទាត់​លុយ បូក​ទាំង Merchant Account ជាមួយ​ផង ។​
​​- ក្រៅពីនេះ​នៅ​មាន​ក្រុមហ៊ុន​មួយចំនួន​ទៀត អាច​ឲ្យ​យើង​ប្រើប្រាស់​សេវា​របស់​គេ​បាន​ដែរ តែ​ពិបាក​សុំ​ណាស់ បើ​យើង​មិនមែនជា​អ្នករស់នៅ​ក្នុង​ប្រទេស​ដែល​គេ​បាន​កំណត់​ទេនោះ ។​

3- Shopping Cart :
​​ពាក្យ​នេះ​សំដៅ​ទៅ​រក​រទេះរុញ​ដឹក​ឥ​វ៉ាន់​នៅក្នុង​ផ្សារ​ទំនើបៗ តែ​ក្នុង​ន័យ​នៅលើ Internet វា​មាន​ន័យ​មួយ​ដោយឡែក​ទៅវិញ ។​

​​ពាក្យ​ថា Shopping Cart ក្នុង​ពេល​នេះ​គឺ​សំដៅ​ទៅលើ​ប្រូ​ក្រាម​ដែល​គេ​បាន​បង្កើតឡើង​សម្រាប់​ឲ្យ​យើង​ដាក់​រាយ​មុខទំនិញ​នានា តម្លៃ​ទំនិញ និង​លក្ខណៈសម្បត្តិ​របស់​ទំនិញ​នោះ នៅពេល​អ្នកទិញ បញ្ចប់​ការទិញ​ទំនិញ​របស់​ខ្លួន​ហើយ រួច​ចុច​ពាក្យ Check out ពេលនោះ គឺជា​តួនាទី​របស់​ក្រុមហ៊ុន​ណា​មួយ​ផ្សេងទៀត ដែល​ជា​អ្នករ៉ាប់រង​ធ្វើ​រឿងនេះ​ជា​បន្ត ។​

​​ភាគច្រើន ឬ​សឹងតែ​ទាំងអស់ ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​លុយ ច្រើន​មាន​សេវា Shopping Cart នេះ មក​ជាមួយ​ស្រាប់ លើកលែង​តែ​យើង​មានប្រូ​ក្រាម Shopping Cart ផ្ទាល់​ខ្លួន​យើង ហើយ​យើង​មិន​ចង់​ប្រើ​សេវា Shopping Cart របស់គេ ។​

​​ការប្រើ Shopping Cart របស់​យើង​ផ្ទាល់​ច្រើន​មាន​បញ្ហា ពីព្រោះ​ជួន​កាល​វា​មិន​ត្រូវបាន​ក្រុមហ៊ុន​ផ្តល់​សេវា E-commerce ទទួលយក​ឡើយ ហេតុ​នេះ​ត្រូវ​ស្វែង​យល់​ជា​មុន​ឲ្យ​ហើយ មុន​ពេល​យើង​ប្រើ Shopping Cart ផ្សេង​ពី​អ្វី​ដែល​គេ​បាន​ផ្តល់​ឲ្យ​យើង ។​

4- Afilliate Program :
​​វា​គឺជា​របៀប​នៃ​ការចែក​គ្នា​រក​ប្រាក់​មួយ​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ សម្រាប់​ប្រយោជន៍​ច្រើនយ៉ាង ពេល​ខ្លះ​គេ​ប្រើប្រាស់ Afilliate Program សម្រាប់​បង្កើន​ការលក់​របស់គេ​, តែ​ពេល​ខ្លះ​គេ​ប្រើ Afilliate Program សម្រាប់​រក​ប្រាក់​ពី​ក្រុមហ៊ុន​ដទៃ​ប៉ុណ្ណោះ ។ មាន​ក្រុមហ៊ុន​មួយចំនួន​អនុញ្ញាត​ឲ្យ​យើង​ប្រើ​សេវា​របស់​គេ​ដើម្បី​ការលក់​តាមរយៈ Afilliate Program នេះ ដូចជា Click Bank, Share it etc. តែ​វា​មាន​ប្រយោជន៍​ចំពោះតែ​ការលក់ eBook និង​ប្រូ​ក្រាម​កុំព្យូទ័រ​តែប៉ុណ្ណោះ សម្រាប់​ទំនិញ​ផ្សេងៗ​ពី​នេះ​ប្រើ​មិន​បាន​ទេ ម្យ៉ាង​ទៀត​ប្រើ​បាន​ចំពោះតែ eBook ជា​ភាសា​អង់គ្លេស​ប៉ុណ្ណោះ សម្រាប់ eBook ជា​ភាសា​ខ្មែរ​យើង​វិញ​គេ​មិន​ទទួល​ទេ ។​

​​ឥឡូវនេះ​យើង​បាន​យល់​ខ្លះ​ហើយ​ថា ការលក់ដូរ​តាម​អ៊ិន​ថឺ​រ​ណិ​ត​ត្រូវ​ពឹងផ្អែក​សឹង​ទាំង​ស្រុក​ង​ទៅលើ Merchant Account, E-commerce, Shopping Cart ។​

​​ទាំងបី​ខាងលើ​នេះ​ត្រូវបាន​គេ​ច្របាច់​បញ្ចូល​គ្នា បង្កើត​ចេញ​ជា​សេវា​មួយ​ពេញលេញ ហើយ​មាន​ភាពងាយស្រួល​សម្រាប់​អ្នកត្រូវការ​វា ។ ការគិត​ប្រាក់​ថ្លៃ​សេវា​ទាំងនោះ ក៏​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​ខ្វល់​គិត​ផង​ដែរ ។​

​​ក្រុមហ៊ុន​ខ្លះ​តម្រូវ​ឲ្យ​យើង​បង់ថ្លៃ​ប្រើ​សេវា​របស់​គេ​ប្រចាំខែ និង​បង់ថ្លៃ​សេវា​បន្ថែម រួម​និង​បង់ថ្លៃ​ភាគរយ​ឲ្យគេ​ថែម​ទៀត ក្រៅពី​នោះ​យើង​ត្រូវ​បង់លុយ​យ៉ាងច្រើន ដើម្បី​ចាប់ផ្តើម​ប្រើ​សេវា​របស់​គេ តែ​ក្រុមហ៊ុន​ខ្លះ​ក៏​ឲ្យ​យើង​បង់​ត្រឹមតែ ៥០ ទៅ ២០០​ដុល្លារ​ប៉ុណ្ណោះ ។​

5- worldpay :
​​គឺជា​ក្រុមហ៊ុន​ដែល​មាន​សេវា​ល្អ តែ​សម្រាប់​អ្នក​រស់នៅ​ប្រទេស​កម្ពុជា និង​វៀតណាម មិន​អាច​ប្រើ​សេវា​របស់​គេ​បាន​ឡើយ ។ ក្រុមហ៊ុន​ដែល​គេ​និយម​ប្រើ​ច្រើនជាងគេ​គឺ 2CO ពីព្រោះ​ក្រុមហ៊ុន​នេះ​គិតថ្លៃ​សេវា​ក៏​ថោក ភាគរយ​គេ​កាត់​ពី​យើង​ក៏​តិច កាត់ថ្លៃ​ទូទាត់​ក៏​ថោក តែ​មាន​បញ្ហា​មួយចំនួន​ដែរ គេ​មិន​ចូលចិត្ត​ក្រុមហ៊ុន​នេះ គឺ​ពេល​ខ្លះ​ក្រុមហ៊ុន​នេះ​មិន​ទទួលយក​ការទិញ​ពី Credit Card ដែល​ធនាគារ​របស់ក្រេ​ឌី​ត​កាតនោះ មាន​ការពិបាក​ក្នុង​រឿង​ទូទាត់​លុយ ឬ​ពិបាក​ទារលុយ តែ​ករណី​ខ្លះ​គឺ​បណ្តាលមកពី​ក្រុមហ៊ុន 2CO នោះ​ខ្លួន​ឯង​ផ្ទាល់​តែម្តង តែ​សម្រាប់​ការរកស៊ី​តូចតាច ត្រឹម​ប្រាក់​ពាន់ ប្រាក់​ម៉ឺន យើង​គ្មាន​ជម្រើស​ទេ ក្រុមហ៊ុន​តូចៗ​ជាច្រើន​ក៏​ប្រើ​សេវា​នេះ​ដែរ​សឹង​ទូទាំង​ពិភពលោក ។​

​​បើ​ក្រុមហ៊ុន​យើង​ធំដុំ យើង​គួរ​រក​សេវា​ណាមួយ​ផ្សេង​ជា​ជំនួស​វិញ តែ​សម្រាប់​យើង​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​មិន​មាន​ជម្រើស​ច្រើន​ឡើយ តែ​សម្រាប់​អ្នក​ដែល​រស់នៅ​អាមេរិក​អាច​មាន​ភាពងាយស្រួល​ច្រើន​ជាង​នេះ ពីព្រោះ​មាន​ជម្រើស​ច្រើន តែ​ក៏​មិន​ជា​ស្រួល​ដែរ ពី​ព្រោះ​លុយ​ដែល​យើង​ទទួលបាន​មក​នោះ​ត្រូវ​រាយ​ការឲ្យ​រដ្ឋ​គេ​ដឹង​ដើម្បី​បង់ព​ន្ធ បើ​ពុំនោះ​ទេ យើង​អាច​ជាប់គុក​ដោយសារ​មិន​បង់ពន្ធ​ក៏​ថា​បាន ។​

​​បញ្ហា​មួយទៀត ដែល​យើង​ត្រូវ​ដឹង​ផង​ដែរ​នោះ គឺ​អ្នក​ទិញ​របស់​យើង​ប្រើ Credit Card ក្លែងក្លាយ ឬ​ការទិញ​បន្លំ​ដោយ​ប្រើ Credit Card របស់​អ្នកដទៃ បើសិនជា​មាន​រឿង​បែបនេះ​កើតឡើង យើង​ត្រូវ​គេ​ពិន័យ​ចាប់ពី $ 25 ដល់ $ 35 ក្នុង​១​លើកៗ តែ​ការ​នេះ​កម្រ​កើត​មាន​ណាស់ (​ក្នុង​សេវា​ទូទាត់​សាច់ប្រាក់​លក់ដូរ​តាម​អ៊ិន​ថឺ​រ​ណិ​ត​គេ​ហៅថា "Fraut")​។​

​​បន្ទាប់ពី​យើង​បាន​ជាវ​សេវា​របស់​គេ​រួចរាល់​ហើយ គេ​នឹង​ផ្តល់​ឲ្យ​យើង​នូវ Code មួយចំនួន​សម្រាប់ Link ទៅ Server របស់​គេ​គ្រប់យ៉ាង​ទាំងអស់ ការ Setup អាច​រួចរាល់​ត្រឹម​តែ 30 នាទី​ប៉ុណ្ណោះ ។​

​​ការត្រៀម​ជាសំខាន់​សំ​រាប់ការ Setup :
​​- លេខ​ក្រេ​ឌី​ត​កាត ​
​​- លេខ​សំងាត់​បី​ខ្ទង់​របស់​កាត​ ​
​​- អាសយដ្ឋាន​
​​- ថ្ងៃ​ផុតកំណត់​របស់ក្រេ​ឌី​តកាត​ ​
​​- លេខ​ទូរស័ព្ទ​ ​ ​
​​- អាសយដ្ឋាន​របស់​វេបសាយ (www. .com)
​​- Email
​​- Email របស់ website
​​- ឈ្មោះ និង នាម​ត្រកូល​
​​- លេខ​គណនេយ្យ​ធនាគារ​របស់​យើង​
​​- លេខ Swift Code សម្រាប់ឲ្យ​គេ​បញ្ជូន​លុយ​ចូល​តាមរយៈ​ធនាគារ​របស់​គណនេយ្យ​

ប្រភព៖ CEN

0 comments: