លក់ទំនិញតាមអនឡាញបែបណាឱ្យលើសគូប្រជែង
ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦ ម៉ោង ១២:១៥ (13-10-2016 12:15)
ការលក់ទំនិញតាមអនឡាញ ជាអាជីវកម្មមួយប្រភេទដែលរីកដុះដាលយ៉ាងឆាប់រហ័ស ហើយមនុស្សគ្រប់រូបនឹកស្មានមិនដល់ និងមិនត្រឹមតែក្នុងប្រទេសតែមួយឬពីរនោះទេ ប៉ុន្តែជាការធ្វើជំនួញទូទាំងសកលលោក ។ ការរីកដុះដាលឡើងនេះ ធ្វើឱ្យមានគូប្រជែងច្រើនឡើង ប្រៀបដូចស្រមោលតាមខ្លួន តែមិនត្រូវខ្លាចនោះទេ ។ ប្រសិនបើចង់លក់ទំនិញតាមអនឡាញឱ្យឈ្នះគូប្រជែងបាន នេះជាគន្លឹះ៥ចំណុចដែលអាចជួយអ្នកបាន ។
១-ចាប់ផ្តើម Marketing ៖
ពេលដែលអ្នកជំនួញគិតដល់ការលក់ទំនិញតាមអនឡាញ រឿងដំបូងដែលចូលមកក្នុងគំនិត នឹងមិនមែនជារឿងទីផ្សារនោះទេ ។ ទីផ្សារ ជារឿងដែលមនុស្សភាគច្រើនផ្តល់ភាពសំខាន់បន្ទាប់បន្សំប៉ុណ្ណោះ ទាំងដែលការពិត គឺវាសំខាន់លំដាប់ដំបូងសម្រាប់ឱ្យការចាយវាយប្រាក់ទាំងអស់ក្នុងអាជីវកម្មដំណើរការទៅល្អ និងរីកលូតលាស់រៀងរាល់ខែ។

អ្នកត្រូវវែកញែកថា អតិថិជននឹងចូលមកយ៉ាងណា អ្នកត្រូវចាយវាយប៉ុន្មានទើបអាចទាក់ទាញពួកគេបាន ហើយការលក់ម្តងៗ ប្រាក់ចំណេញរបស់អ្នកនឹងគ្រប់គ្រាន់ឬទេ ដែលចំណុចនេះជាតួនាទីរបស់ Marketing ។
២-ទំនិញត្រូវតែមានគុណភាព ៖
នៅពេលប្រកបអាជីវកម្ម មិនថាអ្វីក្តី ចៅហ្វាយនាយតែមួយរបស់អ្នក គឺអតិថិជន ដែលបច្ចុប្បន្ននេះ មានអតិថិជនជាច្រើនប្រភេទ ។ ការធ្វើអាជីវកម្មតាមអនឡាញ រឿងដែលអ្នកនឹងធ្វើឱ្យលើសគូប្រជែង គឺគុណភាពនៃទំនិញ។ នេះជាមូលដ្ឋានតែមួយរបស់អាជីវកម្ម ព្រោះទោះជាផ្នែកទីផ្សារល្អប្រសើរយ៉ាងណាក្តី ក៏មិនអាចលក់បានដែរ ប្រសិនបើទំនិញនោះមិនល្អ។ ដូច្នេះ ការយកឈ្នះអ្នកដទៃដោយទំនិញមានគុណភាព គឺជាការប្រសើរ ។

៣-សេវាកម្មលើសគេ ៖
អ្នកមិនអាចគេចចេញពីការពិតថា ទោះបីជាអ្នកលក់អ្វីក៏ដោយ ត្រូវតែមានគូប្រជែងដែលលក់ទំនិញដូចគ្នាជានិច្ច ហើយឱកាសដែលធ្វើឱ្យអ្នកឈានទៅមុខលើសគូប្រជែងដទៃទៀតនោះ គឺសេវាកម្ម ។

នៅពេលដឹងថា មានគូប្រជែងយ៉ាងច្រើននៅលើទីផ្សារ អ្នកត្រូវអភិវឌ្ឍខ្លួនឯងក្នុងផ្នែកសេវាកម្ម ដែលធ្វើឱ្យវាដូចនឹងការរំពឹងទុករបស់អតិថិជន និងនៅពេលដែលសេវាកម្មរបស់អ្នកបង្កើតផល អតិថិជននឹងមិនទៅរកសេវាកម្មរបស់អ្នកដទៃឡើយ ។
៤-តម្លៃទំនិញមិនចាំបាច់ថោកនោះទេ ៖
អតិថិជនដែលមករកសេវាកម្មរបស់អ្នក ដោយសារហេតុផលដូចគ្នា ហើយតម្លៃទំនិញក៏ជារឿងមួយក្នុងចំណោមនោះដែរ ប៉ុន្តែវាមិនមែនទាំងអស់ទេ ។ ទោះជាយ៉ាងណាក្តី ការលក់នៅតាមអនឡាញដែលប្រកបទៅដោយទំនិញមានគុណភាពល្អ និងសេវាកម្មល្អជាងគេក្តីក៏វាស្ទើរតែមិនអាចទៅរួចឡើយ ដែលទំនិញរបស់អ្នកមានតម្លៃថោកបំផុតនៅលើទីផ្សារ ។ ដូច្នេះ អ្នកអាចយកឈ្នះគូប្រជែងតាមគ្រប់យ៉ាងដែលអ្នកមាន និងត្រូវតែល្អបំផុត ។

៥-បង្កើត Brand ដោយខ្លួនឯង ៖
នេះជាចំណុចចុងក្រោយក្នុងការលក់តាមអនឡាញដើម្បីឈ្នះលើគូប្រជែង ។ ប្រសិនបើនិយាយដល់រឿង Brand អ្នកចង់ឱ្យអតិថិជននឹកដល់អ្នកបែបណា ព្រោះជាការពិត នៅខាងក្រោយ Brand គឺការស្វែងរករឿងដែលទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន តាមរយៈទំនិញ សេវាកម្ម និងអ្វីគ្រប់យ៉ាងដែលអ្នកមាន ដែលនេះជាភាពលំបាកក្នុងការបង្កើត Brand។ ប៉ុន្តែនៅពេលណាដែលអ្នកបានទទួលទំនុកចិត្តពីអតិថិជនហើយ ពួកគេនឹងក្លាយជាអ្នកគាំទ្រដ៏ធំដល់ហាងទំនិញរបស់អ្នករហូតទៅ ។

នៅពេលបានឈ្វេងយល់ពីចំណុចខាងលើហើយ ការធ្វើជំនួញនៅតាមអនឡាញឱ្យឈ្នះគូប្រជែងដែលមានច្រើនទូទាំងប្រទេសនោះ វាមិនមែនជាបញ្ហាលំបាកទៀតឡើយ ៕
0 comments:
Post a Comment